(ខេត្តពោធិ៍សាត់) ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញអមដំណើរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ដូម៉ីនិច វីលាម ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកតាលោសែនជ័យ ប្រមាណជាង១៦០០នាក់។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យអូរតាប៉ោង ដែលស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ៕