Uncategorized

រថយន្តបើកលឿនឯម៉ូតូបើកបរមិនប្រកាន់ស្ដាំបុកគ្នាស្លាប់ម្នាក់

 

បន្ទាយមានជ័យ​៖​រថយន្ត​តូច​បើក​លឿន​ឯ​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ​បាន​បុក​គ្នា​ស្លាប់​ម្នាក់​លើផ្លូវ​ជាតិ​លេខ​៥៨​កាលពី​យប់​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​លើផ្លូវ​លេខ​៥៨​ចំណុច​ខាងត្បូង​ប៉ុស្តិ៍នគរបាល​ការពា​ព្រំដែន​តា​មាំ​ង​ស្ថិតនៅ​ភូមិ​តា​មាំ​ង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ។​

​លោក​អនុ​សេនីយ៍​អ៊ុយ​ផល្លី​អធិការរង​នគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា​៖​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​រថ​យន្ត​បុក​និង​ម៉ូតូ​ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​។​ដំបូង​មាន​រថយន្ត​តូយ៉ូតា​កូ​ឡូឡា​ពណ៍​សរ​ពាក់​ស្លាក​លេខ​កំពង​ស្ពឺ​2A.0922​បើកបរ​ដោយ​ឈ្មោះ​ម៉ាត់​សារី​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​ដែល​បើកបរ​។​

​នៅពេល​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​បុក​ម៉ូតូ​ម៉ាក់​ហុងដា​វ៉េវ C 100​ពណ៍​ក្រហម​គ្មាន​ស្លាក​លេខ អ្នកបើកបរ​ដោយ​ឈ្មោះ​វ៉ាន់​សំឡូត​ប្រុស​អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​តា​មាំ​ង​ឃុំ​គោក​រមៀត​នគរបាល​ស​ន្និ​ដ្ឋា​ន​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​រថយន្ត​បើកប​ក្នុង​ល្បឿន​លឿន​។​ឯ​ម៉ូតូ​បើកបរ​មិន​ប្រកាន់​ស្តាំ ។​

​ការបុក​នេះ​បណ្តាលឱ្យ​ម៉ូតូ​ខួច​ខាត​ទាំងស្រុង​ឯ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ដែរ​។​ចំពោះ​ផ្នែក​មនុស្ស​វិញ​គឺ​ឈ្មោះ​វ៉ាន់​សំឡូត​ប្រុស​អាយុ​៣៧​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ចំណែក​ឈ្មោះ​ម៉ាត់​សារី​ជា​អ្នកបើកបរ​រថយន្ត​ត្រូវបាន​កម្លាំង​ជំនាញ​សណ្តាប់ធ្នាប់​នាំយកមក​សួរ​បំភ្លឺ​នៅ​អធិការនគរបាល​ស្រុក​ថ្មពួក ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *