Uncategorized

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំង”ឆ្នោតឡូតូ”បំប្លែងជាល្បែងស៊ីសងតាមអនឡាញKeno Onlineចំនួន២ទីតាំង

ភ្នំពេញ​ ៖ ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តមនាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាឲ្យចុះស្រាវជ្រាវទីតាំងបើកអាជីវកម្ម «ឆ្នោតឡូតូ» បំប្លែងជាល្បែងសុីសង តាមអនឡាញ Keno Online។

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ បានទទួលបញ្ជាផ្ទាល់ពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំង ចុះបង្ក្រាប់ទីតាំងល្បែងស៊ីសង(ឆ្នោតឡូតូ) ដែលមិនគោរពតាមសេចក្តីណែនាំរបស់ អគ្គស្នងការនគរបាលជាតិ ចំនួន០២ទីតាំង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ដោយដកហូតបានសម្ភារះសំរាប់លេងឆ្នោតមួយចំនួនផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *