Uncategorized

ពលរដ្ឋប្រគល់អាវុធកែច្នៃចំនួន៨ដើមនិងដាវ១៣ ដើមជូនសមត្ថកិច្ច

 

​ខេត្តកំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ច្រក​រមៀត​ឃុំ​អូរ​ឫស្សីស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​មានការ​ភ្ញាក់រលឹក​បានប្រគល់​អាវុធ​កែច្នៃ​ជា​កាំភ្លើង​ខ្យល់​ចំនួន​៨​ដើម​និង​ដាវ​១៣​ដើម​ជូន​សមត្ថកិច្ច​និង​បាន​ចូលរួម​ក្នុង​ចលនា​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​។​ការប្រគល់​ទទួល​អាវុធ​កែច្នៃ​និង​ដាវ​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២០​។​
​លោក​វរសេនីយ៍ឯក​នន​ស៊ី​ណាត​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បានឱ្យដឹង​ថាៈ​អាវុធ​កែច្នៃ​និង​ដាវ​ទាំងអស់នេះ​លោក​បាន​ប្រើប្រាស់​មុខសញ្ញា​ដើម្បី​បំផុស​អ្នក​ដែលមាន​ឱ្យ​យកមក​ប្រគល់ជូន​សមត្ថកិច្ច​ដើម្បី​ចៀសវៀង​មានទោស​។​លោក​បាន​បន្តថា​នៅពេល​ខាងមុខនេះ​លោក​និង​បើក​វេទិការ​ផ្សព្វផ្សាយ​ស្តីពី​អ្នកប្រើប្រាស់​គ្រឿងផ្ទុះ​និង​និង​ជួញដូរ​គ្រឿងញៀន​ត្រូវ​មានទោស​នៃ​ការប្រើប្រាស់​គ្រឿងញៀន​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *