ភ្នំពេញ៖ក្មេងទំនើងមួយក្រុមបម្រុងប្លន់យកលុយពីជនជាតិចិនតែត្រូវចិនតដៃដេញវៃនិងដេញចាក់វិញបង្កការភ្ញាក់ផ្អើលស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលកាលពីយប់ថ្ងៃទី២៩ខែមីនា២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖ក្មេងទំនើងមួយក្រុមបម្រុងនឹងប្លន់យកលុយពីចិនម្នាក់តែជនជាតិចិននោះក៏ទៅយកកាំបិតចុងស្រួចដេញចាក់និងវៃតដៃវិញក៏នាគ្នារត់បង្កភ្ញាក់ផ្អើលពេញទីនោះ។មួយសន្ទុះក្រោយមកក៏មានយុវជនម្នាក់ផ្សេងទៀត ដែលមានដំបងរលាស់ហើយជិះម៉ូតូដេញតាមជនជាតិចិននោះ។
ពេលដេញតាម ចិនស្មានជាគ្នា របស់ក្រុមក្មេងទំនើង ក៏ដេញចាក់ទៀត ធ្វើឱ្យយុវជនម្នាក់នោះ រេចង្កូតទៅបុករថយន្ត។បន្ទាប់ពីកើតហេតុសមត្ថកិច្ចខណ្ឌដូនពេញបានចុះឃាត់ខ្លួនអ្នកទាំងពីរយកទៅប៉ុស្តិ៍ដើម្បីសាកសួរ៕