បាត់ដំបង៖កម្លាំងនគរបាលខេត្តបាត់ដំបងបានចាប់ជនម្នាក់ក្រោយពីបានជេរប្រមាថខ្លាំងៗដល់ថ្នាក់ដឹកនាំប្រទេសដោយមិនមានហេតុផលហើយបង្ហោះក្នុងបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក។
មន្ត្រីនគរបាលបានឱ្យដឹងថា៖កាលពីនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១មានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ បូ រី បានយករូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រីនៃកម្ពុជា និងបានសរសេរខ្លឹម សារជេរប្រមាថ និងមាក់ងាយយ៉ាងធ្ងន់ធ្ងរភ្ជាប់នៅលើរូបភាពនោះ។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ម្ចាស់គណនីឈ្មោះ បូរី បានបង្ហោះជាសាធារណ:ប្រមាណជា ២ទៅ៣ម៉ោងប៉ុណ្ណោះ។ ជនបំពុលសង្គមខាងលើគណនីក្នុងហ្វេសប៊ុកមានឈ្មោះ បូរី និងមានឈ្មោះពិតប្រាកដ ហួន បូរីភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅក្នុងភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
មន្ត្រីដដែលបានបន្តថា៖ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា នៅរសៀលថ្ងៃដដែលកម្លាំងសមត្ថកិច្ចគ្រប់ជំនាញ បានចុះស្រាវជ្រាវជាបន្ទាន់រហូតឈានទៅដល់ការកំណត់មុខសញ្ញា និងចាប់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បូរី តែម្តងហើយនាំខ្លួនមកកាន់អធិការនគរបាលស្រុកដើម្បីសាកសួរស្រាវជ្រាវបន្ថែម។
នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថា៖ខ្លួនពិតជាបានប្រើប្រាស់រូបភាព និងសរសេរខ្លឹមសារជេរមាក់ងាយចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីប្រាកដមែនកាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១។ ចំពោះមុខនេះនគរបាលបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនបុរសជាម្ចាស់គណនីហ្វេសប៊ុកបំពុលសង្គមនេះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមផ្លូវច្បាប់៕