ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ អ្នកជិតខាងឃើញស្លាប់សំយ៉ុងក្បាលចូលអាងទឹក គ្មានអ្នកដឹង

បន្ទាយមានជ័យ៖បុរសម្នាក់បាត់ខ្លួនមួយថ្ងៃអត់ឃើញចេញក្រៅផ្ទះពេលអ្នកជិតខាងទៅអើតមើលតាមបង្អួច ស្រាប់តែឃើញបុរសនោះដាំក្បាលចូលអាងទឹកស្លាប់គ្មានអ្នកដឹង។ហេតុការណ៍ភ្ញាក់ផ្អើលនេះនៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត បានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ដាន សុត ភេទប្រុស អាយុ៥០ឆ្នាំជាបុរសពោះម៉ាយ នៅផ្ទះម្នាក់ឯងនិងមានកូនស្រីម្នាក់ ទៅធ្វើការនៅប្រទេសថៃ ។
មន្ត្រីដដែលបានបន្តថា៖ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នគរបាលប៉ុស្តិ៍បានសហការណ៍ជាមួយគ្រូពេទ្យ មេភូមិពិនិត្យសពពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនិងបទល្មើសទេ។តាមសន្និដ្ឋានរបស់គ្រូពេទ្យ បានអះអាងថា ជនរងគ្រោះសង្ស័យពេលចូលបន្ទប់ទឹកក្នុងស្ថានភាពស្រវឹងស្រា ហើយបានកើតខ្យល់គ ដួលសំយ៉ុងក្បាលទៅក្នុងអាងទឹក ទើបបណ្តាលឱ្យឈ្លក់ទឹកក្នុងអាងស្លាប់តែម្តង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *