ព័ត៌មានជាតិ

ក្មេងស្រី០២នាក់ ជិះកង់ចេញពីភ្នំពេញទៅខេត្តកំពង់ចាម វង្វេងផលូវដល់ខេត្តកំពង់ឆ្នាំង

ក្មេងស្រីពីរនាក់ជិះកង់ចេញពីភ្នំពេញទៅខេត្តកំពង់ចាមវង្វេងផ្លូវដល់ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ក្មេងស្រីពីរនាក់បងប្អូនបានជិះកង់ចេញពីភ្នំពេញបំណងទៅផ្ទះនៅខេត្តកំពង់ចាមបានវង្វេងផ្លូវមកដល់ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។នៅព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីពីរនាក់នេះជិះកង់ម្តុំភូមិដើមពពេលឃុំថ្មឥដ្ឋសង្ស័យក៏ឃាត់សូរនាំទើបដឹងថាពួកនាងវង្វេងផ្លូវ ។
សមត្ថកិច្ចបានឱ្យដឹងក្មេងស្រីបងឈ្មោះ ឡាយ ស៊ីងឡាងអាយុ១៤ឆ្នាំនិងប្អូនស្រីឈ្មោះ ឡាយ ស៊ីងលាន់អាយុ១២ឆ្នាំក្មេងទាំង២នាក់នៅភូមិ អូរស្ទឹងឆ្លាំង ស្រុកចម្ការលើ ខេត្តកំពង់ចាមមានឪពុកឈ្មោះ ឡាយ និងម្ដាយឈ្មោះ ជីម ។
មន្ត្រីដដែលបានបន្តថា៖ ប្រមាណ១ខែមុន ក្មេងទាំងពីរនាក់ត្រូវបានម្ដាយមីងម្នាក់ឈ្មោះ ហៀងនាំយកទៅនៅជាមួយនៅឯភ្នំពេញ។ រហូតដល់ថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ ថ្ងៃត្រង់ ក្មេងស្រីទាំងពីរនាក់បានជិះកង់ចេញពីភ្នំពេញដោយមិនបានប្រាប់ម្ដាយមីងទេ។ពួកគាត់មានបំណងត្រឡប់ទៅស្រុកកំណើតឯខេត្តកំពង់ចាមវិញតែពួកគេមិនស្គាល់ផ្លូវទើបបានជិះវង្វេងធ្លាក់មកដល់ភូមិឃុំស្រុកនេះ ។
លោកវរសេនីយ៍ឯក ននស៊ីណាតអធិការនគបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦មីនា២០២១ថា៖ក្មេងស្រីទាំងពីរនាក់នេះមានអ្នកមើលថែរក្សាហើយ ។លោកក៏បានអំពាវនាវដល់បងឪពុកម្តាយបងប្អូនសាច់ញាតិក្មេងស្រីទាំងពីរនាក់ដែលមានភិនភាគដូចរូបភាពនេះ សូមមេត្តាមកទំនាក់ទំនងជាមួយសមត្ថកិច្ចនគបាលស្រុកកំពង់ត្រឡាចដើម្បីនាំយកទៅវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *