ព័ត៌មានជាតិ

មន្ត្រីឧទ្យាននុរក្សចុះប្រមូលឧបករណ៍បទល្មើសច្បាប់ព្រៃឈើយកមកកម្ទេចចោល

មណ្ឌលគិរី៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការគាំទ្រពីអង្គការ WWF និងមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំព្រេច។
ជាមួយនោះបានទប់ស្កាត់ និងបង្រ្កាបសកម្មភាពលួចដាក់អន្ទាក់ និងការកាប់រំលំដើមឈើខុសច្បាប់ ។ក្នុងនោះមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេចបានដកហូតវត្ថុតាងរួមមាន រណារយន្តសរុប៩គ្រឿង, កាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្ព្រៃចំនួន១ដើម, មងទាក់សត្វព្រៃ និងអន្ទាក់ខ្សែកាបសរុបចំនួន២១ខ្សែ ត្រូវបានដោះប្រមូល និងសាយកមករក្សាទុកនៅស្នាក់ការអភិរក្សបរិស្ថាន។ ជនសង្ស័យប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនបន្សល់ទុកនូវវត្ថុតាង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *