ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០៤នាក់ទៅតុលាការ ករណីគ្រឿងញៀនជាង១គីឡូក្រាម

បន្ទាយមានជ័យ៖សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធជួញដូរគ្រឿងញៀនជាងមួយគីឡូក្រាមកាលពីរសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា៖កាលពីយប់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២១កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) បានបើកការស៊ើបអង្កេតឈានទៅបង្ក្រាបបានករណីជួញដូរគ្រឿងញៀនស្ថិតនៅផ្ទះសំណាក់ប៉ោយប៉ែតផាស ភូមិក្បាលស្ពាន់២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចាប់ជនសង្ស័យបាន៤នាក់៖
ឈ្មោះ ប៉ៅ ហ៊ឹង ហៅ ប៉ាវ ភេទប្រុស អាយុ ៣៤ឆ្នាំឈ្មោះ ម៉ៅ ទូច ភេទស្រី អាយុ ៤៩ឆ្នាំឈ្មោះ ម៉ោង ស្រស់ ភេទប្រុស អាយុ ៣៦ឆ្នាំនិងឈ្មោះ ថោង ផល្លា ភេទប្រុស អាយុ ៣១ឆ្នាំ។ក្រោយចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖១-មេតំហ្វេតាមីន(ICE)១កញ្ចប់ធំ ទម្ងន់សុទ្ធ 1034.90 g២-កញ្ឆាក្រៀម 4.95 g៣- ទូរស័ព្ទ ៣គ្រឿង ៤-ម៉ូតូ ៤គ្រឿង៥-លុយថៃ ៨៦.៤០០បាត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *