ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកបុកម៉ូតូពីក្រោយអូសឆេះខ្ទេចគ្មានសល់និងស្លាប់មនុស្សម្នាក់

ស្វាយរៀង៖រថយន្តបើកលឿនបុកម៉ូតូពីក្រោយហើយអូសបណ្តាលឱ្យឆេះខ្ទេចគ្មានសល់និងស្លាប់មនុស្សម្នាក់នៅចន្លោះគីឡូម៉ែត្រលេខ១៤៣និង១៤៤ក្នុងភូមិដើមពោធិ៍ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀងកាលពីយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖បុរសដែលស្លាប់មានឈ្មោះអែម វ៉ា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងជិះម៉ូតូម៉ាកណូវូគ្មានផ្លាកលេខត្រូវភ្លើងឆេះអស់គ្មានសល់នៅតែគ្រោងដែក។ចំណែកអ្នកបើករថយន្តបង្កហេតុឈ្មោះ នន់ ឡាភេទប្រុស អាយុ៣៥ឆ្នាំរស់នៅភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងបន្ទាប់ពីឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *