ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនវៀតណាម១៤នាក់ សង្ស័យកាប់គេឲ្យរបួសធ្ងន់ទៅតុលាការ

ស្វាយរៀង៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យ ជាជនជាតិវៀតណាមចំនួន១៤នាក់ពាក់ព័ន្ធកាប់បុរសម្នាក់ឱ្យរងរបួសធ្ងន់ ត្រៀមបញ្ជូនទៅតុលាការ។

ការបង្ក្រាបនេះធ្វើឡើងក្នុងបរិវេណកាស៊ីណូ សៀងហៃរីសត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២០ ខែមិថុនា។

មន្ត្រីនគរបាលបានឱ្យដឹងថា ក្រោយមានករណីខាងលើកើតឡើងកម្លាំងនគរបាលខេត្តស្វាយរៀង-នគរបាលស្រុកចន្រ្ទា និងនគរបាលប៉ុស្តិ៍រដ្ឋបាលសំរោងបានចុះស្រាវជ្រាវ ឆែកឆេរក្នុងបរិវេណកាស៊ីណូសៀងហៃរីសត។

ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ជាជនជាតិវៀតណាម និងដកហូតវត្ថុតាងមាន-អាវុធខ្លី៣ដើម-កាំបិតផ្គាក់-កាំបិតខ្លី៣-ទូដែក៣-កាបូបស្ពាយមួយចំនួន។បច្ចុប្បន្នជនសង្ស័យជាជនជាតិវៀតណាមទាំង១៤នាក់ខាងលើ ត្រូវកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *