ព័ត៌មានសន្តិសុខសង្គម

បង្ហាញមុខប្ដីប្រពន្ធ ពីបទគាស់ទម្លុះទំលាយ ចូលលួចទ្រព្យសម្បត្តិ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវចាប់ជនសង្ស័យប្ដីនិងប្រពន្ធ ពីបទ គាស់ចម្រឹងបង្អួចទម្លុះទម្លាយចូលលួចទ្រព្យសម្បត្តិអ្នកដទៃ ហើយបានបង្ហាញមុខនៅព្រឹកថ្ងៃទី២១ ខែមិថុនានេះមុនបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះកើតនៅត្រង់ពេទ្យហ្លួងម៉ែ ស្ថិតនៅភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីរសៀលថ្ងៃទី២០ ខែមិថុនា។ ម្ចាស់ទ្រព្យឈ្មោះ ច្រឹង ប៊ុនហេង អាយុ៤៤ឆ្នាំជាស្មៀនសង្កាត់ព្រៃស នៅភូមិខ្វា ខណ្ឌដង្កោ។

ចំណែកជនសង្ស័យ២នាក់ឈ្មោះ ចំរើន រតនា ហៅ ឆាង អាយុ២៤ឆ្នាំនិងឈ្មោះ ហេង គីមហួយ អាយុ២៦ឆ្នាំជាប្រពន្ធ។ពួកគេទាំង២នាក់ស្នាក់នៅតាមទីសាធារណៈ ស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ។
សម្ភារដែលបាត់បង់-លុយខ្មែរចំនួន៥.០០០.០០០រៀល។វត្ថុតាងចាប់បានអំភ្លី១គ្រឿង-ឧបករណ៍ជំនួយសំឡេង-១គ្រឿង-ឧបករណ៍ប្លូធូ-១គ្រឿង-ម៉ាស៊ីនDVR ២គ្រឿង-ម៉ៃក្រូហ្វូន១គ្រឿង-កាំបិតផ្គាក់១ និងម៉ូតូម៉ាកគុបជ្រុងគ្មានផ្លាកលេខ១គ្រឿង ។
ក្រោយពីសាកសួរ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ពួកគេនិងបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន ឈ្មោះ ខ្មៅអាយុ១៨ឆ្នាំបានគាស់ផ្ទះគេចូលលួចទ្រព្យសម្បត្តិ របស់ជនរងគ្រោះពិតមែន។បន្ទាប់មកសមត្ថកិច្ចបានចាត់ការតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *