ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២២បានបញ្ជូនក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ។
មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យចំនួន២២នាក់រួមវត្តុតាងនៅព្រឹកថ្ងៃទី ២៧ ខែមេសាឆ្នាំ២០២២ត្រូវបានកម្លាំងជំនាញបញ្ជួនទៅតុលាការ ពាក់ព័ន្ធបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន។ជនសង្ស័យចំនួន២២នាក់មានស្រី២នាក់ពួកគេរស់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានអាយុពី១៥ដល់៤៣ឆ្នាំ។
ក្រុមជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លូនកាលពីថ្ងៃទី២៣-២៤ ខែមេសា នៅទីតាំង៣ផ្សេងគ្នាក្នុងសង្កាត់លេខ១តំបន់ឃ្លាំងលើ។នៅផែអូប័រសង្កាត់លេខ ៣និងនៅជិតក្រុមហ៊ុនគុជ អាស៊ីសង្កាត់លេខ ២ ក្រុងព្រះសីហនុ ។វត្ថុតាងចាប់បានម្សៅក្រាមសថ្លា៧៣កញ្ចប់ -ខ្សៀជក់២-ដែកកេះ៦- ទូរសព្ទដៃ២២គ្រឿង- ប្រាក់ ចំនួន២១០.០០០រៀល- ម៉ូតូ៣គ្រឿង៕