ព័ត៌មានជាតិ

ឃាត់ខ្លួនជពលករខ្មែរជាង ២០០ នាក់ នៅគោលដៅផ្សេងគ្នា

បន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជានិងថៃនៅតាមព្រំដែនបានទប់ស្កាត់ពលករខ្មែរជាបន្តបន្ទាប់នៅគោលដៅផ្សេងគ្នាចំនួន២១៧នាក់ដែលចាញ់បោកមេខ្យល់នាំឆ្លងដែនខុសច្បាប់។
មន្ត្រីបានឱ្យដឹងថា កម្លាំងការពារព្រំដែនកម្ពុជានិងថៃបានទប់ស្កាត់ពលករខ្មែរជាបន្តបន្ទាប់ដែលពួកគាត់ចាញ់បោកមេខ្យល់នាំចូលប្រទេសថៃតាមច្រករបៀង ក្នុងខេត្តបន្ទាយមានជ័យ។កាលពីថ្ងៃទី២៧ ខែមេសាឆ្នាំ២០២២ កម្លាំងទាហាន ជាមួយនគរបាលព្រំដែនរបស់ថៃ បានចុះល្បាតតាមខេត្តស្រះកែវថៃ ជាមួយខេត្តបន្ទាយមានជ័យកម្ពុជា ចាប់ពលករខ្មែរបាន២១៧នាក់ ដែលពួកគាត់ធ្វើដំណើរចូលទៅប្រទេសថៃ ។
ការចាប់ពលករខ្មែរខាងលើ រកឃើញថា ពលករខ្មែរលួចចូលទៅប្រទេសថៃ ច្រើននៅឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រឈមជាមួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសមត្ថកិច្ចថៃចាប់ពលករខ្មែរដែលលួចចូលតាមច្រករបៀងបានចំនួន១២៧នាក់។
ក្នុងនោះប្រុស៧៩,ស្រី៤៩,ក្មេង៧ នាក់ ពេលសមត្ថកិច្ចថៃសួរនាំពួកគេបានប្រាប់ថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ,បាត់ដំបង,តាកែវ,ព្រៃវែង,សៀមរាប ប្រទេសកម្ពុជា ទើបសមត្ថកិច្ចថៃបញ្ជូនទៅជំនាញខ្លងណាំសៃ ដើម្បីចាត់ការបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *