ព័ត៌មានជាតិ

ជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥

 

កំពង់ចាម៖ប្រធានបក្សខេត្ត,ប្រធានក្រុមការងារបក្សស្រុក គណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកងមាស។
លោក ហង់ ជួនណារ៉ុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកកងមាស-លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាមនិងោក ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្តកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២បាន អញ្ជើញជាគណៈអធិបតីក្នុងសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកកងមាស។

ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុក -ប្រធានក្រុមការងារគណបក្សចុះជួយឃុំ -សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត -គណៈអចិន្ត្រៃយ៍គណបក្សស្រុក -ក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ និងមន្រ្តីគណបក្សពាក់ព័ន្ធ ប្រមាណ ៣០០ នាក់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *