ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវជូនមណ្ឌលកុមារកំព្រា វីសាខា នៃក្តីសង្ឃឹម

ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត និងក្រុមការងារ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី មានដូចជា គ្រឿងឧបភោគ បរិភោគ និង ថវិកា ទៅចែកជូនដល់កុមារកំព្រា នៅមណ្ឌលកុមារកំព្រា វិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។

អំណោយដែលត្រូវចែកជូនកុមារកំព្រារួមមាន ៖

១- អង្ករ ចំនួន ៥០ ការ៉ុង ស្មើនិង ២,៥០០គីឡូ

២-មី ចំនួន ២០០ កេសធំ (១២០០កេសតូច)

៣-ទឹកសុទ្ឋវីតាល់ ចំនួន ២០០ កេស

៤-ទឹកដោះគោ ចំនួន ៥០ កេស

៥-ទឹកសណ្តែក ចំនួន ៥០ កេស

៦-ថវិកា ចំនួន ១០០០ ដុល្លារ(មួយពាន់ដុល្លារ)

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម និងលោកជំទាវ ចំពោះក្មួយៗកុមារកំព្រាទាំងអស់ ។ ទន្ទឹមនោះ លោកក៏បានអំពាវនាវ ដល់ក្មួយៗ ពេលសិក្សាត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាកូនល្អ សិស្សល្អ និងជាក្មេងល្អសម្រាប់សង្គម ជាពិសេសត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមឱ្យលោកគ្រូអ្នកគ្រូ ម៉ែដោះ និងក្មួយៗត្រូវបន្តអនុវត្តវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជំងឺកូវីដ-១៩ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *