ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ពិនិត្យទីតាំងបារម្ភពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ឧប្បដ្ឋានសាលា និងសមិទ្ធផលនានា

កំពង់ចាម៖រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ សហការជាមួយក្រុមការងារលោកបណ្ឌិត ហ៊ុន ម៉ាណែត ។
ថ្នាក់ដឹកនាំអញ្ជើញចុះពិនិត្យទីតាំងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឧប្បដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តត្រពាំងអំពិល។ជាមួយនោះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែប្រវែង ៥ពាន់ម៉ែត្រ ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *