កំពង់ចាម៖នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ។លោកម៉ា ឈឿន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោក ខ្លូត ផន អនុប្រធានប្រចាំការគណៈកម្មាធិការបក្សខេត្ត ។
ថ្នាក់ដឹកនាំបានអញ្ជើញជាគណៈអធិបតីក្នុងសំណេះសំណាលជាមួយបេក្ខជនឈឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ស្រុកជើងព្រៃ នៅទីស្នាក់ការគណបក្សស្រុក។ពិធីនេះមានការចូលរួមពី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត -ក្រុមការងារចុះជួយស្រុក ឃុំ -ថ្នាក់ដឹកនាំគណបក្សស្រុក -ក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាឃុំ ប្រមាណ១៤៧ នាក់ ស្រី៣៧ នាក់៕