ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យប្ដីនិងប្រពន្ធ ករណីកាត់សោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ

 

ភ្នំពេញ៖កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ថ្ងៃទី២២ ខែកុម្ភៈនេះបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្តីនិងប្រពន្ធ នៅម្តុំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ពីបទកាត់សោទ្វារផ្ទះ ចូលលួចយកទ្រព្យសម្បត្តិគេ។ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធប្រព្រឹត្តល្មើសនៅផ្ទះលេខ០៦D ផ្លូវបេតុង បុរីចម្ការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់-ឈ្មោះ មាស ចន្ថា ជាប្តីស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ-និងប្រពន្ធឈ្មោះ ភិន ស្រីអូន ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ចំណែកសម្ភារដែលបាត់បង់មាន កុំព្យូទ័រ LAPTOP ម៉ាក TOKYO ពណ៌ប្រផេះ ចំនួន១គ្រឿង។ ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមាន ម៉ូតូម៉ាកSUZUKI NEX ពណ៌សផ្លាកលេខ ភ្នំពេញ ១CZ-3345-ទួរណឺវ៉ីស១។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *