ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យបានកាប់លើអ្នករត់កង់បីម្នាក់បណ្ដាលឲ្យជិតដាច់កដៃ

ភ្នំពេញ៖ជនសង្ស័យបានយកកាំបិតកាប់ទៅលើបុរសអ្នករត់រ៉ឺម៉កកង់បីម្នាក់បណ្តាលឱ្យជិតដាច់កដៃដោយសារតែពួកគេពីរនាក់មានទំនាស់ពាក្យសម្តីហើយជនបង្កបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន កាលពីព្រលប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ ហ៊ួត សុខផល ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបររត់រ៉ឺម៉កកង់បី មានទីលំនៅមិនពិតប្រាកដ ។ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់តមិនស្គាល់អត្តសញ្ញាណទេ។សមត្ថកិច្ចបានបន្តថា៖ ជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នាលុះដល់ស្រវឹងរៀងខ្លួនដោយនិយាយមិនត្រូវគ្នាបុរសដែលជាជនសង្ស័យនោះបានទាញកាំ បិតកាប់ទៅលើជនរងគ្រោះត្រូវចំកដៃប៊ិះដាច់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *