ព័ត៌មានជាតិ

រថយន្តធំបុកគ្នានៅលើផ្លូវជាតិលេខ៥ ក្នុងក្រុងកំពង់ឆ្នាំងរបួសធ្ងន់២នាក់

កំពង់ឆ្នាំង៖រថយន្តធំបុកគ្នាបណ្ដាលឱ្យអ្នកបើកបររងរបួសធ្ងន់ទាំងសង្ខាងចំណែករថយន្តខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា៖រថយន្តម៉ាកហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខកំពង់ស្ពឺ 3 A.1666 មានកណ្ដោង សឺមីកន្ទុយពាក់ផ្លាកលេខ ភ្នំពេញ 4A.2884 បើកបរដោយបុរសឈ្មោះ វន សុខហេង អាយុ២៦ឆ្នាំមានទីលំនៅភូមិ ព្រៃរុំដួល ឃុំថ្មសែត ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ។
ចំណែកភាគីម្ខាងទៀតរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពាក់ផ្លាកលេខព្រះសីហនុ 3A3959 មានសណ្ដោងសឺមីកន្ទុយ ពាក់ផ្លាកលេខភ្នំពេញ4 A. 05 99 បើកបរដោយបុរសឈ្មោះ ត្រុត លីណាអាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃខៀវឃុំស្រែអំបិលស្រុកស្អាងខេត្តកណ្ដាល ។ចំពោះមូលហេតុនៃការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍សមត្ថកិច្ចបានបញ្ជាក់ថា៖គឺបើកបរមិនគោរពសិទ្ធិអាទិភាព។
សមត្ថកិច្ចបានយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *