បន្ទាយមានជ័យ៖ទាហានឈុតខ្មៅថៃលេខ១៣.០២បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន៣៤នាក់មានក្មេង៣នាក់លួចឆ្លងដែនចូលទៅទឹកដីថៃខុសច្បាប់។
លោក ប៊ុន គុន នាយប៉ុស្តិ៍ការពារព្រំដែនចំបក់បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៤ខែវិច្ឆិកា ពលរដ្ឋខ្មែរ៣៤បានចាញ់បោកមេខ្យល់នាំលួចឆ្លងដែនចូលទៅថៃខុសច្បាប់ នៅច្រកភូមិថាប់ភិក ស្រុកអារញ្ញ ខេត្តស្រះកែវ។ពួកគាត់ត្រូវកម្លាំងល្បាតតាមព្រំដែនឃើញលួចឆ្លងដែនដល់មាត់អូរដីថៃ។
បន្ទាប់មកសមត្ថកិច្ចកម្ពុជាបានផ្តល់ព័ត៌មានដល់ទាហានឈុតខ្មៅថៃដែលឈរជើងទល់មុខឱ្យជួយសហការទប់ស្កាត់ពលរដ្ឋទាំងនោះ។នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងទាហានឈុតខ្មៅថៃ បានផ្តល់ព័ត៌មានមកវិញថា ពលរដ្ឋខ្មែរត្រូវបានឃាត់ខ្លួនចំនួន៣៤នាក់ស្រី១៧នាក់ កុមារ៣នាក់៕