ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកឥដ្ឋកំពុងបើកបរ ក៏ដាច់កង់ក្រឡាប់ ចាក់ឥដ្ធគរ លើផ្លូវជាតិលេខ៣

ភ្នំពេញ៖រថយន្តដឹកឥដ្ឋកំពុងបើកបរក៏ដាច់កង់បណ្តាលឱ្យក្រឡាប់ចាក់ឥដ្ឋគរលើផ្លូវជាតិលេខ៣ ក្នុងភូមិអង្គត្រគៀតសង្កាត់កន្ទោកខណ្ឌកំបូលកាលពីរសៀលថ្ងៃទី២១ខែកុម្ភ: ឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖មុនពេលកើតហេតុ គេបានឃើញរថយន្តធំដឹកឥដ្ឋគ្មានផ្លាកលេខ មកដល់ចំណុចកើតហេតុ ស្រាប់តែដាច់កង់ខាងក្រោយចំហៀងខាងស្ដាំ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងតែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំង ដោយពុំមានការខូចខាត ដល់ទ្រព្យសម្បត្តិរដ្ឋ ក៏ឱ្យម្ចាស់រថយន្តស្ទូចយកទៅរថយន្តនោះចេញពីផ្លូវកុំឱ្យកកស្ទះ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *