ព័ត៌មានជាតិ

វិស័យកសិកម្មនិងទេសចរណ៍បានរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋឲ្យកាន់តែប្រសើរឡើង

 

ព្រះវិហារ៖អភិបាលខេត្តបានបញ្ជាក់ជូននូវសមិទ្ធផលនានានៃការអភិវឌ្ឍក្នុងខេត្តព្រះវិហារព្រមទាំងវិស័យដែលជាសក្កានុពលរបស់ខេត្តព្រះវិហារគឺវិស័យកសិកម្មនិងវិស័យទេសចរណ៍ដែលបានរួមចំណែកក្នុងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើរឡើង។

លោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារបានថ្លែងកាលពីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២១ក្នុងឱកាសពិធីចូលកាន់មុខតំណែងជាអភិបាលរងខេត្តព្រះវិហារលោកស្រីប៉ាងរ៉ាវី។ពិធិនេះក្រោមវត្តមានលោកលេងវីរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីមន្ត្រីមចំណុះខេត្តព្រះវិហារ។

លោកប្រាក់សុវណ្ណបានបន្តថា៖ចំពោះវិស័យសុខាភិបាលមានសេវាថែទាំសុខភាពប្រជាពលរដ្ឋបានពង្រីកទៅដល់មូលដ្ឋាននៅទូទាំងខេត្តសរុបចំនួន៤៩កន្លែងដោយទទួលពិនិត្យនិងថែទាំព្យាបាលជំងឺលើផ្នែកសុខភាពបន្តពូជយុវវ័យមាតាទារកកុមារនិងអាហារូបត្ថម្ភផ្នែកប្រយុទ្ធនឹងជំងឺឆ្លងនិងជំងឺមិនឆ្លងព្រមទាំងបញ្ហាសុខភាពសាធារណៈ ដ៏ទៃទៀត ។
ជាមួយនឹងនេះដែរលោកអភិបាលខេត្តបានជម្រាបជូនគណៈអធិបតីនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅខេត្តព្រះវិហារគិតត្រឹមថ្ងៃទី២៨ខែមករាឆ្នាំ២០២១បានធ្វើតេស្តសំណាកចំនួ៨៩៥នាក់ស្រី៣១៩នាក់។ក្នុងនោះលទ្ធផលអវិជ្ជមានចំនួន៨៤៥នាក់ស្រី៣០៤នាក់និងលទ្ធផលវិជ្ជមាន២នាក់ជាសះស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញ។ចំពោះស្ថិតិពលរដ្ឋមកពីក្រៅប្រទេសនិងការធ្វើចត្តាឡីស័ក។

រដ្ឋបាលខេត្តបានតាមដានជាប្រចាំថ្ងៃនូវចំនួនអ្នកបានវិលត្រឡប់មកពីក្រៅប្រទេស ហើយគិតត្រឹមថ្ងៃទី ២៨ខែមករាឆ្នាំ២០២១ចំនួនអ្នកមកពីប្រទេសនានាសរុបចំនួន៩៦៥នាក់ស្រី៤២៣នាក់និងអ្នកបានធ្វើចត្តាឡីស័កសរុបចំនួន៩៥៥នាក់ក្នុងនោះធ្វើចត្តាឡីស័កដោយរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៥២៦នាក់និងធ្វើចត្តាឡីស័កដោយខ្លួនឯងចំនួន៤៣៩នាក់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *