ព័ត៌មានជាតិ

បង្ហាញស្តង់ដារស្រូវ-អង្ករព្រះវិហារនិងប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធសម្រាប់កែលម្អលើស្តង់ដារ

 

ព្រះវិហារ៖អង្គការអ្នកក្សេត្រសាស្រ្តនិងពេទ្យសត្វគ្មានព្រំដែនកាលពីរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២១បានពិគ្រោះយោបល់ស្តីពីស្តង់ដារស្រូវ-អង្ករព្រះវិហារគោលបំណងដើម្បីបង្ហាញសេចក្តីព្រាងស្តង់ដារស្រូវ-អង្ករព្រះវិហារនិងប្រមូលធាតុចូលបន្ថែមទៀតពីភាគីពាក់ព័ន្ធសម្រាប់កែលម្អលើស្តង់ដារនេះ។

ជំនួបនេះមានជាអធិបតីពីលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ ,លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ,តំណាងក្រសួងពាណិជ្ជកម្ម,អនុប្រធានមន្ទីរកសិកម្មខេត្តព្រះហារ,។ទីប្រឹក្សាគ្រប់គ្រងកម្មវិធីASPIRE,ប្រធានសម្របសម្រួលអង្គការអ្នកក្សេត្រសាស្ត្រនិងពេទ្យសត្វគ្មានព្រំដែន(AVSF)ប្រចាំប្រទេសកម្ពុជានិងក្រមការងារ,។

ទីប្រឹក្សារៀបចំម៉ាកអង្ករព្រះវិហារ,នាយកប្រតិបត្តិសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យនិងក្រុមការងារ,តំណាងអង្គការនិង(WORLVISIONDPA,IVY)និងតំណាងក្រុមហ៊ុនAMRURICE,ថ្នាក់ដឹកនាំសហគមន៍កសិកម្មទាំង១២(ក្នុងមួយសហគមន៍ចំនួន២នាក់)សរុបទាំងអស់៤៤នាក់ស្រី៤នាក់។

រៀបចំដោយអង្គការអ្នកក្សេត្រសាស្រ្តនិងពេទ្យសត្វគ្មានព្រំដែនគាំទ្រថវិការដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកមកមថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *