ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បានស្លាប់ក្នុងទីតាំងក្រុមហ៊ុនមួយដែលថ្មម៉ាបសង្កត់លើ

 

ភ្នំពេញ៖នៅក្នុងទីតាំងក្រុមហ៊ុនថ្មម៉ាបមួយយីហោចាវឆឹងស្ថិតនៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១មានបុរសម្នាក់ជាកម្មករបម្រើការងារត្រូវថ្មម៉ាបដួលសង្កត់ពីលើរហូតដល់ស្លាប់។
សមត្ថកិច្ចបានឱ្យដឹងថា៖សពជនរងគ្រោះមានឈ្មោះយឹមបូណាភេទប្រុសអាយុ៣៣ឆ្នាំបច្ចុប្បន្នស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុមានប្រពន្ធនិងកូនតូច២នាក់និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែធ្វើការធម្មតាដោយបានលីថ្មម៉ាបមួយផ្ទាំងធំហើយមិនដឹងមូលហេតុអ្វីស្រាប់តែដួលបណ្តាលឱ្យថ្មម៉ាបនោះសង្កត់ពីលើចំក្បាលស្លាប់មួយរំពេច ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *