ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុកចំហៀងកុងតឺន័រ បានស្លាប់ក្រោមរថយន្ត

តាកែវ៖បុរសម្នាក់បានបានស្លាប់ភ្លាមពេលជិះម៉ូតូលឿនបុករថយន្តកុងតីន័រពីចំហៀងពេញទំហឹងហើយក៏ខ្ទាតចូលក្រោមរថយន្ត។សពជនគ្រោះមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវជាតិលេខ៣ ត្រង់ផ្សារថ្នល់បត់ឃុំបឹងក្រាញ់ក្នុងស្រុកសំរោង ខេត្តតាកែវ កាលពីរសៀល រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ មុនពេលហេតុការណ៍គេបានឃើញបុរសម្នាក់ជិះម៉ូតូ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ។ពេល មកដល់ត្រង់កន្លែងកើតហេតុបុករថយន្តម៉ាកកុងតីន័រសណ្ដោងរ៉ឺម៉ក របស់ក្រុមហ៊ុនមួយពីចំហៀង បណ្ដាលឱ្យម៉ូតូខ្ទាតចូលទៅក្រោមរថយន្តអ្នកបើកបរដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ក្រោយកើតហេតុសមត្ថកិច្ចចុះ យកមធ្យោបាយមកររក្សាទុក ដោះស្រាយពេលក្រោយនិងស្វែងរកសាច់ញាតិសពមកទទួលយក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *