(ភ្នំពេញ) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ2023 វេលាម៉ោង០១:០០នាទីរំលងអាធ្រាត នៅចំណុចក្រុម១ភូមិ២សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
– ជនរងគ្រោះ ឈ្មោះ អេង សាមុត ភេទ ប្រុសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានទីលំនៅផ្ទះជួលផ្លូវជាតិលេខ៥ក្រុម១ភូមិ ២សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរលក់ដូរ។
– ជនសង្ស័យឈ្មោះ ម៉េត គ្រីយ៉ា ហៅ អាយ៉ានស្វា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរឥស្លាមមានទីលំនៅ ផ្លូវជាតិលេខ៥ក្រុម៥ ភូមិ២សង្កាត់ច្រាំងចំរេះទី១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ( មានសារធាតុញៀន) ។
– ជនសង្ស័យឈ្មោះ ម៉ាន ណាសៀក ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ឥស្លាមមានទីលំនៅ ភូមិ ខ២សង្កាត់ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ មុខរបរមិនពិតប្រាកដ ( មានសារធាតុញៀន)។
– ជនសង្ស័យឈ្មោះ ថេត រ៉ានី ហៅ ពិសី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ភូមិឃ សង្កាត់ ច្រាំងចំរេះទី២ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ មុខរបរបុគ្គលិកហាង ( មានសារធាតុញៀន) ។
* ដំណើររឿងហេតុ:
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានទុកម៉ូតូក្រោមផ្ទះចាក់សោកត្រឹមត្រូវរួចដេកពេលក្រោកមកបានបាត់ម៉ូតូក៏មកដាក់ពាក្យបណ្ដឹងករណីបាត់ម៉ូតូក្រោយពីបានទទួលពាក្យបណ្ដឹងរួចមកកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលច្រាំងចំរេះទី១បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវបកំណត់អត្តសញ្ញាណ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ បានស្រាវជ្រាវឈានធ្វើការនាំខ្លួនជនសង្ស័យ
រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះយកមកប៉ុស្តិ៍ធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី ។