ភ្នំពេញ៖បុរសជាសន្តិសុខម្នាក់ កំពុងតែជិះកង់មិនដឹងថាមានបញ្ហាអ្វី ស្រាប់តែដួលស្លាប់នៅតាមចិញ្ចើមថ្នល់យ៉ាងអណោចអាធ័ម។ហេតុការណ៍នេះ ត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ នៅត្រង់ផ្លូវបេតុងខាងកើតវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២១។ ជនរងគ្រោះខាងលើ ឈ្មោះ វង្ស ផេង អាយុ៥១ជាបុគ្គលិកក្រុមសន្តិសុខឯកជន MPA ទីលំនៅក្បែរទីតាំងកន្លែងកើតហេតុ ។ការស្លាប់របស់ជនរងគ្រោះគឺនៅ មិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដនៅឡើយនោះគឺ ស្ថិតនៅក្រោមការធ្វើ កោសល្យវិច័យពីខាងសមត្ថកិច្ចជំនាញ៕