ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចដេញចាប់បានជនសង្ស័យ២នាក់ ករណីឆក់កាបូបអ្នកដំណើរ

កំពង់ឆ្នាំង៖សមត្ថកិច្ចដេញចាប់បានជនសង្ស័យ២នាក់ករណីឆក់កាបូបអ្នកដំណើរកំពុងបើកម៉ូតូតាមផ្លូវនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២១ ខែធ្នូ។
លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកផុសបានឱ្យដឹងថា មុនកើតហេតុស្ត្រីរងគ្រោះឈ្មោះឆន សំរិទ្ធ អាយុ ៣៤ឆ្នាំនៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងធ្វើដំណើរតាមម៉ូតូ។មកដល់កន្លែងខាងលើមានក្រុមជនសង្ស័យជិះម៉ូតូមកឆក់យកកាបូប ហើយជិះបម្រុងរត់គេចខ្លួនត្រូវប្រជាពលរដ្ឋស្រែកផ្អើលឆោឡោ។ពេលនោះសមត្ថកិច្ចដេញតាមចាប់បាននិងនាំយកទៅអធិការដ្ឋាននគរបាលស្រុកទឹកផុស។
ជនសង្ស័យឈ្មោះ ឌុក ចាន់រឿន អាយុ២៣ឆ្នាំនិងឈ្មោះ ហួ ចាន់រុង អាយុ ១៧ឆ្នាំពួកគេនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។វត្ថុតាងដកហូតកាបូបជនរងគ្រោះនិងម៉ូតូរបស់ជនសង្ស័យដែលជិះធ្វើសកម្មភាព។ក្រោយចាប់ខ្លួនជនសង្ស័យខាងលើត្រូវនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *