ព័ត៌មានសន្តិសុខសង្គម

ថ្ងៃនេះ! សាលាដំបូងខេត្តកំពង់ស្ពឺ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គល កង តារាវិឆៃ ដែលជាមេខ្លោងបាញ់បោះសេរីនៅភ្នំគិរីរម្យ

ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះសេរីនៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅនេះ។

ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកសេង រិទ្ធី ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា “ឱ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុសអាយុ ៣២ ឆ្នាំ”។ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា៖ ដីការបស់លោក សេង រិទ្ធី ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ»។ ការចាប់ខ្លួននេះ ធ្វើឡើងដោយចោទប្រកាន់ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

គួរជម្រាបថា ពាក់ព័ន្ធករណីបាញ់បោះសេរីនេះ មនុស្សចំនួន៤នាក់ហើយ ត្រូវបានចៅក្រមសើបសួរ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ ការសម្រេចឃុំខ្លួននេះ ក្រោយតំណាងអយ្យការបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ ពីបទ «ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ រួចរាល់ហើយ បញ្ចូនទៅចៅក្រមស៊ើបសួរបន្តកិច្ចនីតិវិធី។

វប្បធម៍បាញ់បោះសេរីនេះ ជាអំពើល្មើសច្បាប់ ហើយសង្គមស្អប់ខ្ពើមបំផុត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបញ្ជាអោយបណ្តេញចេញមន្ត្រីនគរបាលចំនួន៤រូប ដែលពាក់ព័ន្ធការបាញ់បោះ បន្ទាប់ពីទទួលរបាយការណ៍ ពីនាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ។

របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញសារព័ត៌មាន pma new ទទួលបានឲ្យដឹងពីអត្តសញ្ញាណក្រុមឆ្មាំកាំភ្លើងដូចខាងក្រោម។

*ទី១ ឈ្មោះ ប៊ិន ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ កាន់កាំភ្លើងខ្លីម៉ាក់PACOLT
*ទី2 ឈ្មោះ ស៊ីម សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ម្ចាស់អាវុធខ្លី ម៉ាក BERETTA
*ទី៣ ឈ្មោះ ប៊ិន ភាលុច ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អាវុធខ្លីម៉ាក CANIKSS
*ទី៤ ឈ្មោះ ឈិត លីហៀង ភេទប្រុស អាយុ៣៣ឆ្នាំ គ្មានអាវុធ។

អំឡុងពេលនៃការស្រាវជ្រាវស៊ើបអង្កេតខាងលើ ជនសង្ស័យចំនួន៤រូប រួមមាន÷ទី១÷ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ អាយុ៣៧ឆ្នាំ, ទី២÷ឈ្មោះ ប៊ិន ភារម្យអាយុ៤០ឆ្នាំ, ទី៤÷ ឈ្មោះ ប៊ុន ភាលុច អាយុ៣៤ឆ្នាំ,និងទី៤÷ឈ្មោះ ឈិន លីហៀង អាយុ៣២ឆ្នាំ បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំណែកឈ្មោះ កង តារាវីឆៃ អាយុ៣២ឆ្នាំ និងបក្សពួកកំពុងរត់គេចខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *