ព័ត៌មានសន្តិសុខសង្គម

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ

 

(ភ្នំពេញ) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី​ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វេីការឃាត់ខ្លួនជនសង្ស័យ០២នាក់​ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ៧០ ផ្លូវ១១៣ សង្កាត់​បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​​​ រាជធានីភ្នំពេញ​។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់​៖
១-ឈ្មោះ ស្រេង វណ្ណារ៉ា ភេទប្រុស ជនជាតិខ្មែរ​ មានទីលំនៅផ្ទះលេខ១០១z ផ្លូវសន្ធារស់ ភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរ ជាងភ្លើង (មានសារធាតុ​ញៀន)​ ។
២-ឈ្មោះ យូ បញ្ញា ភេទប្រុស ជនជាតិខ្មែរ​ មានទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ​ (មានសារធាតុ​ញៀន)​ ។

វត្ថតាងចាប់យករួមមាន៖ ម៉ូតូ​ម៉ាកSUZUKI NEX ពណ៌ស-ខៀង ស៊េរីឆ្នាំ​២០១៨ ពាក់ផ្លាក់លេខ​ ព្រៃវែង​ 1O-8830 របស់​ជនសង្ស័យ​។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *