ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនីតិវិធី ករណីបង្ក្រាបរថយន្តដឹកឈើផ្ទះចាស់ បន្លំឈើថ្មីរាប់ម៉ែត្រគូប

ក្រចេះ៖រថយន្តធំប្រភេទវ៉េអងបានដឹកឈើគ្រឿងផ្ទះចាស់ៗ ហើយបានបន្លំបង្កប់ឈើអារថ្មីរាប់ម៉ែត្រគូប ត្រូវកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង-មន្រ្តីបរិស្ថានដែនជម្រកសត្វព្រៃសំបូរសហការចាប់បានកំពុងបន្តនីតិវិធី។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនានេះថា រថយន្ដលួចបន្លំដឹកឈើថ្មីខុសច្បាប់ម៉ាកDEAWOO ប្រភេទវ៉េអងផ្លាកលេខត្បូងឃ្មុំ 3A-0936។ត្រូវកម្លាំងសហការបង្រ្គាបបានកាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ក្នុងរថយន្ដខាងលើសមត្ថកិច្ចរកឃើញឈើអារថ្មីប្រភេទលេខ១ និងលេខ២ចំនួន១៥០សន្លឹកប្រមាណ៥ម៉ែត្រគូបបង្កប់ក្រោមឈើគ្រឿងផ្ទះចាស់ៗ។បច្ចុប្បន្នរថយន្ដនិងឈើកំពុងរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងដើម្បីអនុវត្តតាមច្បាប់ស្ដីពីព្រៃឈើ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *