ព័ត៌មានសន្តិសុខសង្គម

បុរសចិនបើកឡានទំនើប បុករបាំងថ្មបន្តបុកផ្លាកសញ្ញានិងផ្ទះពលរដ្ឋ

ភ្នំពេញ៖បុរសចិនម្នាក់បានបើករថយន្តទំនើបម៉ាកអាល់ហ្វាដបុករបាំងថ្មចែកផ្លូវបាក់អស់មួយកង់រួចបន្តបុកផ្លាកសញ្ញាចរាចរណ៍និងទ្វារផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅត្រង់ភ្លើងស្តុបក្តាន់២តាមមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ កាលពីវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។
សាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសជនជាតិបរទេសម្នាក់រួមដំណើរជាមួយស្ត្រីម្នាក់ផងបានបើករថយន្តម៉ាក ALPHARD ផ្លាកលេខភ្នំពេញ2AP-8399ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើរថយន្តបានជ្រុលទៅបុករបាំងថ្មចែកផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់ មួយកង់រួចបន្តទៅបុកផ្លាកសញ្ញាចរាចរណ៍មួយដើមទៀតបាក់រាបដល់ដីនិងបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតធ្ងន់ធ្ងរ។ចំណែករថយន្តខូចខាតខ្ទេចកំណាត់មុខយតែមិនមានគ្រោះថ្នាក់ប៉ះពាល់ដល់មនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *