ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសម្រេចបិទផ្សារពោធិ៍ចិនតុងមួយទៀតបន្ទាប់ពីបិទ៤ផ្សាររួចមក

 

ភ្នំពេញ៖លោក ហែម ដា រិ ទ្ធិ អភិបាលខណ្ឌ ពោធិ៍ សែន ជ័យកាលពីយប់ថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២១ បានចេញ សេចក្តីជូនដំណឹងមួយទៀត បិទផ្សារពោធិ៍ចិនតុង បន្ទាប់ពី សេចក្ដីជូនដំណឹង ចំនួន ៤ ដាច់ដោយឡែក សម្រេចបិទជា បណ្តោះអាសន្ន នូវ ផ្សារ ចំនួន៤រយៈពេល ១៤ ថ្ងៃ ដោយសារ តែមានអាជីវករ និង ប្រជាពលរដ្ឋ បាន ឆ្លងកូ វីដ១៩ ។

ផ្សារ ទាំង ៥ដែលបិទ នេះ រួមមាន ផ្សារ ទួល ពង្រ ស្ថិតនៅ សង្កាត់ ចោមចៅ ទី ១ , ផ្សារ ត្រពាំង ថ្លឹង ស្ថិតនៅ សង្កាត់ ចោមចៅ ទី ១ , ផ្សារ ឯករាជ្យ ១ ស្ថិតនៅ សង្កាត់ ចោមចៅ ទី ១ ផ្សារ សេន ជូ រី ផ្លា ហ្សា ស្ថិតក្នុង សង្កាត់ កា កាប ទី ១ និងចុងក្រោយគឺផ្សារពោធិ៍ចិនតុង ។
លោកអភិបាលខណ្ឌសូមអំពាវនាវដល់អាជីវកនៅផ្សារពោធិ៍ចិនតុងសូមមកយកសំណាកនាព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នៅទីតាំងសាលាបឋមសិក្សាសុភមង្គល។ដោយឡែកអាជីវករនៅផ្សារសិនជូរីដែលមិនទាន់យកសំណាកក៏សូមអញ្ជើញមកយកសំណាកនៅទីតាំងនេះដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *