ព័ត៌មានសន្តិសុខសង្គម

ករណីថារថយន្តដឹកសពចិនម្នាក់មកទម្លាក់ចោលនោះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ

ករណីថារថយន្តដឹកសពចិនម្នាក់ មកទម្លាក់ចោលនោះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺ

ភ្នំពេញ៖កាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៤ ក្រោយពីមានការចុះផ្សាយ លើទំព័រសារព័ត៌មានក្នុងស្រុកថា “មានរថយន្តដឹកសពបុរសចិនម្នាក់ យកមកទម្លាក់ចោលរូចបើកចេញទៅបាត់”នោះ លោកវីរៈសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺថា មិនមែនដូចការផ្សាយនោះទេ។
តាមការឱ្យដឹងតាមរយៈវ៉យសំឡេង អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បុរសចិនម្នាក់បានចួលរួមក្នុងកម្មវិធីជាមួយមិត្តភក្តិនៅឯខណ្ឌដូនពេញ។ក្រោយមកក៏មានអាក្ការៈទោទន់ត្រួវបានមិត្តភក្តិជួយគ្រា ហើយដឹកតាមរថយន្ត មកមន្ទីរពេទ្យម្តុំសង្កាត់ទន្លេបាសាក់ក្នុងខណ្ឌចម្ការមន។

បុរសចិនរូបនោះមិត្តភក្តិបានប្រាប់ថា មានបញ្ហាសុខភាព ពាក់ព័ន្ធជំងឺប្រចាំកាយផង។ក្រោយពីស្លាប់មន្ត្រីជំនាញនគរបាលរាជធានីភ្នពេញ ផ្នែកកោសល្យវិច័យបានចុះមកពិនិត្យហើយបានបញ្ជាក់ថា បុរសចិនរូបនេះស្លាប់ដោយសារគាំងបេះដូង ដោយមិនពាកព័ន្ធនឹងរឿងអ្វីផ្សេងទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *