(ពោធិ៍សាត់) ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អបអរសាទរពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសិក្សារ ១ខ្នង ចំនួន ៤បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ចំនួន ២បន្ទប់ ដែលជាអំណោយរបស់ ស្គូលអេដជប៉ុន នៅសាលាបឋមសិក្សា ល្អាងបុរេ ស្ថិតនៅភូមិបឹងរំលិច ឃុំក្រពើពីរ ស្រុលវាលវែង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ងួន ប៉ោសេង អភិបាលរង នៃគណ:អភិបាលខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាល នៃគណ:អភិខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពី អគ្គនាយកតំណាងក្រុមហ៊ុន លោក វង្ស អេង អភិបាល នៃគណ:អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំង អាជ្ញាធរភូមិឃុំ យុវជនស្រុក លោកគ្រូ អ្នកគ្រូ និងស្សនុសិស្ស អ្នកចូលរួមសរុបចំនួន ៥០០នាក់ ស្រីចំនួន ២៣០នាក់៕