ព័ត៌មានសន្តិសុខសង្គម

សមកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកភ្នំព្រឹក

បាត់ដំបង៖កាលពីថ្ងៃ​ពុធ​១១កេីត​ខែ​មាឃ​ឆ្នាំ ខា​លចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៣​វេ​លាម៉ោ​ង១៦និង៣០នាទីនៅចំណុចក្រុមទី​៣៥ ភូមិ​បួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី​ហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអា-វុ-ធ(កាំ-បិ-ត) កើតឡើង០១លើកដែល​បង្កឡើង ដោយជនសង្ស័យឈ្មោះ សុន ហួ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុក​ភ្នំព្រឹ​កខេត្តបាត់ដំបង បានធ្វើស​កម្មភាពយកកាំ-បិ-ត-កា-ប់-ទៅលើជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ញ៉ែម សុផល ភេទប្រុស អា យុ ៥៨ឆ្នាំរស់នៅភូមិបួរ ឃុំបួរ ស្រុ ក ភ្នំព្រឹក ខេត្តបាត់ដំបង បណ្ដាលឱ្យរងរបួសនៅផ្នែកក្បាល ០១កន្លែងនិងដាច់រយះមេ​ដៃខាងស្តាំ ០១កន្លែង និងត្រូវបានក្រុមគ្រួសារនាំ​យកទៅសង្រ្គោះនៅ​មន្ទីរពេទ្យ។

បន្ទាប់ពីពេលកេីតហេតុជនរងគ្រោះបានរាយការណ៍មក​សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក​ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ ក៏ដូចយោ​ប​ល់របស់លោកវរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានដឹក​នាំកម្លាំងផ្នែកជំនាញ​ ធ្វេីការឃាត់ខ្លួនជនសង័្សយខាង​លេីនិងដកហូតបានកាំ-បិ-តដងដែកចំនួន០១​ជាវត្ថុតាង។

លោកវរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការនគរ​បាលស្រុកភ្នំព្រឹក​ បានបញ្ជាក់ថា​ ជនសង្ស័យខា​ង​លេីតែងតែបង្កហេតុមកលេីជនរងគ្រោះជារឿយៗ​ នាពេលកន្លងមករហូតសមត្ថកិច្ចធ្វេីការអប់រំណែនាំ​គាត់រួចមកហេីយ​ លុះដល់ថ្ងៃកេីតហេតុរូបគេបានធ្វេីសកម្មភាពនេះឡេីង​តែម្តង​ ប៉ុន្តែនៅពេលឃាត់ខ្លួន​ សមត្ថកិច្ចបានពិនិត្យឃេីញថា​ យុវជនរូបនេះ​មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួនទៀតផង​ ។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងដេីម្បីចាត់ ការតាមនីតិវិធីច្បាប់ ៕(រូបភាពនគរ បាលស្រុកភ្នំព្រឹក)By kosal!

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *