ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋ៣ភូមិ ក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ចំនួន ៥០គ្រួសារ បានស្នើសុំអាជ្ញាធរស្រុកជាលើកទី២ ដើម្បីជួយអន្តរាគមន៍បញ្ឈប់ក្រុមហ៊ុនបូមខ្សាច់ និងជីកយកអាចម៍ដីតាមប្រឡាយ ក្នុងភូមិទាំង៣

បាត់ដំបង៖ថ្ងៃច័ន្ទ.៨រោចខែបឋមាសាឍ-ទុតិយាសាឍឆ្នាំថោះ ព.ស២៥៦៧ត្រូវនិងថ្ងៃទី10ខែកក្កដាឆ្នាំ2023
មានប្រជាពលរដ្ឋរស់នៅទួលតាស្វាយភូមិច្រនៀង.ភូមិតាមាឃ.ឃុំគោកឃ្មុំ.ស្រុកថ្មគោល.ខេត្តបាត់ដំបងចំនួន50គ្រួសារបានស្នើសុំជួបលោក ជា សម្បត្តិអភិបាលនៃគណះអភិបាលស្រុកថ្មគោលសុំអោយលោកជួយដោះស្រាយនិងអន្តរាគមន៍ដកគ្រឿងចក្របូមខ្សាច់និងអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនឯកជនមួយដែលគ្មានច្បាប់អនុញ្ញាតិនិងគ្មានអាជ្ញាប័ណ្ណប្រកបអាជីវកម្មត្រឹមត្រូវដោយពឹងទៅលើពាក្យថាស្តាប្រឡាយរដ្ឋ មកបិទបាំងមុខដើម្បីប្រកបអាជីវកម្មផ្ទាល់ខ្លួនអោយដកចេញពីភូមិឃុំរបស់ពួកគាត់ជាដាច់ខាត់ ពីព្រោះបើទុកអោយគ្រឿងចក្រនៅតែដំណើរការបន្តធ្វើការកាយគាស់នៅជិតលំនៅដ្ឋានរបស់ពួកគាត់តទៅទៀត គឺពួកគាត់នៅតែមានក្តីព្រួយបារម្ភនិងដេកមិនលក់ បក់មិនល្ហើយដោយមានប្ដីព្រួយបារម្ភនិងភ័យខ្លាច ក្រែងចំពោះការដ្ឋាន ដែលកំពុងរៀបចំគ្រឿងចាក់បូមសាច់មួយនេះធ្វើឲ្យមានការបាក់ស្រុតដីរលំផ្ទះសម្បែង របស់ពួកគាត់ជាច្រើនគ្រួសារ ដែលពួកគាត់ទម្រាំរកលុយសាងសង់ផ្ទះបានមួយខ្នង សម្រាប់ឲ្យក្រុមគ្រួសាររបស់ពួកគាត់ជ្រកកោនបាន គឺពួកគាត់បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើការរកស៊ីដោយកម្លាំងញឹកឈាមរបស់ពួកគាត់ ដោយសាតែក្រុមហ៊ុនបូមខ្សាច់ឯកជនគ្មានច្បាប់មួយនេះមិនទាន់បានដកចេញពីភូមិឃុំរបស់ពួកគាត់

ដោយលោក ជា សម្បត្តិ អភិបាលនៃគណះអភិបាលស្រុកថ្មគោលលោកជាប់រវល់ភារ:កិច្ចប្រជុំនៅសាលាបក្សមិនអាចមកជួបប្រជាពលរដ្ឋបាន លោកបានចាត់តាំងអោយលោក ភួង សុីល្យា អភិបាលរងស្រុកថ្មគោលជាតំណាងលោក ជា សម្បត្តិ អមដំណើរដោយលោក ហៀង ប៊ុនថា អធិការរងមន្ត្រីនគរបាលស្រុកថ្មគោល និងមន្ត្រីកងរាជអាវុធហត្ថស្រុកថ្មគោល បានចុះទៅត្រួតពិនិត្យនិងដាក់បទបញ្ជាអោយក្រុមហ៊ុនបូមខ្សាច់ឯកជនដែលគ្មានច្បាប់គ្មានអាជ្ញាប័ណ្ណមួយនេះ រុះរើនិងដកគ្រឿងចក្រចេញជាបន្ទាន់ ដោយបានធ្វើកិច្ចសន្យារុះរើក្នុងរយះពេល៣ថ្ងៃ ត្រូវតែដឹកគ្រឿងចក្របូមខ្សាច់និងឧបក្ករណ៍ផ្សេងៗចេញអោយអស់ បើមិនដូច្នោះទេកងកំលាំងមានសមត្ថកិច្ចនឹងចុះមកអនុវត្តច្បាប់ដោយធ្វើការរឹបអូសយកគ្រឿងចក្រទាំងអស់ទុកធ្វើជាសម្បត្តិរដ្ឋជាធរមាន
ជាចុងក្រោយប្រជាពលរដ្ឋទាំង៥០គ្រួសារ បានទះដៃអបអរសាទរនឹងថ្លែងអំណរអរគុណដល់លោកអភិបាល.អភិបាលស្រុករង.កងកំលាំងមានសមត្ថកិច្ចជាខ្លាំងដែលបានចុះមកជួយដោះស្រាយបញ្ហាដោះទុកលំបាកជូនដល់ពួកគាត់ដែលជាប្រជាពលរដ្ឋក្រីក្ររទន់ខ្សោយ។

លោកអភិបាលរងតំណាង លោកអភិបាលបាលគណៈបញ្ជាការឯកភាពស្រុកថ្មគោល បានមានប្រសាសន៍និងសំណូមពរដល់ប្រជាពលរដ្ឋថា បើសិនប្រជាពលរដ្ឋមានបញ្ហាអីកើតឡើង សូមកុំអាលទាន់ប្រមូលផ្ដុំគ្នាដល់រដ្ឋបាលស្រុកអញ្ចឹង  យើងរាយការណ៍ទៅភូមិ ឃុំ របស់យើងសិន៕

លោកអភិបាលរងបានទុកលេខទូរសព្ទចំនួន២ ខ្សែ សម្រាប់ប្រជាពលរដ្ឋ មានការអីទាក់ទងទៅលោកផ្ទាល់ខ្សែទី១ (012332533) ខ្សែទី២ របស់នាយករងរដ្ឋបាល(012500997)

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *