ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ករណីលួចម៉ូតូ៤គ្រឿង ក្នុងក្រុងភ្នំពេញ

 

ភ្នំពេញ៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់ជនសង្ស័យប្រុសស្រីចំនួន២នាក់ ជាក្រុមលួចម៉ូតូចំនួន៣លើក ក្នុងក្រុងភ្នំពេញនិងដកហូតម៉ូតូ៣គ្រឿង ហើយបានបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី១០ ខែកក្កដាថា កម្លាំងជំនាញបានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវពាក់ព័ន្ធករណីលួចម៉ូតូចំនួន៣លើកក្នុងរាជធានីភ្នំពេញ។

ទី១-លួចម៉ូតូម៉ាកហុងដាឃ្លីកផ្លាកលេខពោធិ៍សាត់1M-8428 នៅផ្ទះសំណាក់យីហោមានលាភ មហាវិថីឈ្នះឈ្នះ ភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី២២ ខែមេសាឆ្នាំ២០២៣។ម្ចាស់ម៉ូតូឈ្មោះ ហេង សីលា អាយុ២៣ឆ្នាំនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យជាគ្រូបង្រៀន។

ទី២-លួចម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1HH-4784 និងម៉ាកកាវ៉ាសាគីផ្លាកលេខរដ្ឋ13-1-6265 នៅផ្ទះលេខ២០៧ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៣។ម្ចាស់ម៉ូតូឈ្មោះ រ៉េត ភារិទ្ធអាយុ១៩ឆ្នាំនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យជាបុគ្គលិកផ្សារអ៊ីអន១។

ទី៣-លួចម៉ូតូម៉ាកហុងដាប៊ីតផ្លាកលេខភ្នំពេញ1KA-4641នៅផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោកាលពីថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣។ម្ចាសឈ្មោះ លុន ភារាក់ អាយុ២៥ឆ្នាំនៅសង្កាត់ដង្កោ ខណ្ឌដង្កោជាបុគ្គលិកមីសដា។

ជនសង្ស័យ២នាក់-ឈ្មោះ សុរ៉ាន់យ៉ា វិសាល អាយុ៣៧ឆ្នាំស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងឈ្មោះ តូច ចាន់លី ភេទស្រី អាយុ២៥ឆ្នាំស្នាក់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខក្លែងក្លាយកណ្តាល1T-9235 ១គ្រឿងរបស់ជនរងគ្រោះឈ្មោះ រ៉េត ភារិទ្ធ។ម៉ូតូម៉ាកហុងដាស្កុបពី ផ្លាកលេខភ្នំពេញ1JH-8045 ១គ្រឿងជាម៉ូតូជិះធ្វើសកម្មភាព-ម៉ូតូម៉ាកហុងដាប៊ីតផ្លាកលេខភ្នំពេញ1JC-1949។
ក្រោយឃាត់ខ្លួននិងសាកសួរជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *