ព័ត៌មានសន្តិសុខសង្គម

រាយខ្សែភ្លើងឆក់ត្រីក្នុងស្រះ ភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ស្វាយរៀង៖បុរសម្នាក់រាយខ្សែភ្លើងដើម្បីឆក់ត្រីក្នុងស្រះនៅខាងក្រោយផ្ទះ តែភ្លាត់ស្នៀតត្រូវចរន្តភ្លើងបានឆក់ក្រុមគ្រួសារនិងអ្នកភូមិមកជួយតែជនរងគ្រោះស្លាប់បាត់ទៅហើយ។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀងកាលពីម៉ោង៥ល្ងាចថ្ងៃទី១៩ខែមេសា។ បុរសដែលស្លាប់ឈ្មោះ ឡុង សារ៉ាយ អាយុ ៤៥ឆ្នាំនៅភូមិ ឃុំខាងលើ។
មុនកើតហេតុបុរសខាងលើបានរាយខ្សែភ្លើងទៅស្រះខាងក្រោយផ្ទះដើម្បីឆក់ត្រី។មួយសន្ទុះស្រាប់តែមានការភ្ញាក់ផ្អើលដោយបុរសនោះត្រូវចរន្តខ្សែភ្លើងឆក់បណ្តាលឱ្យស្លាប់ខ្លួនឯង។បន្ទាប់ពីមានអ្នកស្លាប់នគរបាលស្រុក ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យរួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់មែន ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *