ព័ត៌មានសន្តិសុខសង្គម

នារីម្នាក់ជិះម៉ូតូចុះស្ពាន ស្រាប់តែប៉ះខឿនថ្មើជើង ក្រឡាច់ដួលរថយន្ដដឹកខ្សាច់កិនស្លាប់

ភ្នំពេញ៖នារីម្នាក់ជិះម៉ូតូចុះពីលើស្ពានព្រែកព្នៅជិតផុតទៅហើយ ស្រាប់តែប៉ះនឹងខឿនថ្មើរជើងក្រឡាច់ដួល ត្រូវរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់មកពីក្រោយកិនស្លាប់។អ្នកបើកបរត្រូវពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចុងស្ពានព្រែកព្នៅខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាកាលពីព្រឹកថ្ងៃទី២ខែមេសា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តបង្ក ពាក់ផ្លាកលេខ ភ្នំពេញ 3E-7684 ជាប្រភេទរថយន្តសណ្ដោងរ៉ឺម៉កដឹកខ្សាច់ បើកបរពលរដ្ឋចាប់ ប្រគល់ឱ្យនគរបាលចរាចរណ៍ ។ចំណែកជនរងគ្រោះមានវ័យជាង២០ឆ្នាំ ភេទស្រី ស្លៀកខោ ខូវប៊យពណ៌ខៀវ ពាក់អាវក្រៅដៃវែង មានមួក អាវក្នុងពណ៌ស ពាក់មួកការពារ ពណ៌ស ជិះម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ក្រហម លាយស ពាក់ផ្លាកលេខភ្នំពេញ 1IB-9509 ជិះម្នាក់ឯង មិនទាន់ស្គាល់អត្តសញ្ញាណ ។
អ្នកបើកបរព្រមទាំងរថយន្តបង្កបានប្រគល់ឱ្យទៅជំនាញ នគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *