ព័ត៌មានសន្តិសុខសង្គម

ចាប់ទាហានម្នាក់ ផឹកស៊ីស្រវឹង ដកកាំភ្លើងអាមេ៉ បង្ករភ័យខ្លាច

ភ្នំពេញ៖កម្លាំងនគបាលជ្រោយចង្វាបានចាប់ជនសង្ស័យជាទាហានជើងទឹកម្នាក់ចូលហាងផឹកស៊ីស្រវឹងស្រឿងៗក៏ដកកាំភ្លើងខ្លីអាមេបញ្ជូលគ្រាប់បង្កភ័យខ្លាច។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅក្នុងភោជនីយដ្ឋាន យីហោ ១៨ថ្មី២ ផ្លូវOCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពី រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាម្ចាស់កាំភ្លើងដែលចាប់ខ្លួននេះឈ្មោះ ឡាយ សាកន ភេទប្រុស អាយុ ប្រមាណជាង៣០ឆ្នាំជាទាហាន មានឋានៈនាយក្រុម១ អនុសេនាតូចការពារអង្គភាពបញ្ជាការដ្ឋាន ការពារកោះឆ្នេរ កងទ័ពជើងទឹក ។
ក្រោយមកសមត្ថកិច្ចបានចុះ សាកសួរទៅលើម្ចាស់ហាង និងម្ចាស់កាំភ្លើងហើយក៏ចាប់បុរសជាម្ចាស់កាំភ្លើងយកទៅប៉ុស្តិ៍នគបាលរដ្ឋបាល។ ចំណែកមិត្តភក្តិម្នាក់ទៀតបានគេចខ្លួនបាត់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *