ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើ អត់ច្បាប់៤កន្លែង

ព្រះវិហារ៖ លោក នុត សោភណ្ឌ័ អភិបាល ស្រុកត្បែងមានជ័យដឹកនាំកម្លាំងផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើត្បែងមានជ័យចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃអនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាតពីជំនាញ ចំនួន៤កន្លែង ស្ថិតក្នុងស្រុកត្បែងមានជ័យ កាលពីព្រឹក ថ្ងៃទី២ខែកញ្ញា ឆ្នាំ២០២១។


លោក នុត សោភ័ណ្ឌ បានបញ្ជាក់ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងសមត្ថកិច្ចជំនាញ មិនមែនដាច់ធម៌មេត្តា គ្មានមនោសញ្ចេត នាចំពោះបងប្អូននោះទេ ការធ្វើអាជីកម្មកែច្នៃផលអនុផលព្រៃឈើ តម្រូវឱ្យបងប្អួន ម្ចាស់អាជីកម្មនិមួយៗ សុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ភូមិ ឃុំ ស្រុក និងជំនាញរដ្ឋបាលព្រៃឈើឱ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឱ្យបងប្អូនធ្វើ ជៀសវាងការបង្ក្រាបពី អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ។
ក្រោយពីបានបង្រ្គាបសមត្ថកិច្ចរឹបអូសវត្ថុតាងមានតាបឈូសម៉ាស៊ីនភ្លើងរួមទាំងឈើជាច្រើន ត្រូវបានដកហូតយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីរៀបចំក សាងសំណុំរឿងទៅតាមនីតិវិធីច្បាប់ព្រៃឈើបញ្ជូនទៅតុលាការ។ ចំណែកម្ចាស់សិប្បកម្ម ត្រូវឱ្យធ្វើកិច្ចសន្យាផ្ដិតមេដៃ មិនឱ្យ ធ្វើអាជីកម្មតទៅទៀតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *