ត្បូងឃ្មុំ៖រថយន្តនិងត្រាក់ទ័រសណ្តោងរ៉ឺម៉កបានព្រលះគ្នាពេញទំហឹងបណ្តាលឱ្យមន្ត្រីនគរបាលស្រុកពញាក្រែកម្នាក់បានស្លាប់ខណៈកំពុងធ្វើដំណើរតាមរថយន្តរបស់ខ្លួន។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យលោកវរសេនីយ៍ត្រី លី សិលា អាយុ ៣៦ឆ្នាំជាមន្ត្រីនគរបាលបានស្លាប់នៅនឹងកន្លែងក្នុងភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែកកាលពីយប់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២។
ជនរងគ្រោះ បានធ្វើដំណើរម្នាក់ឯង តាមរថយន្តម៉ាក តូយ៉ូតា ព្រួសផ្លាកលេខត្បូងឃ្មុំ 2B-2601 របស់ខ្លួនពីស្រុកពញាក្រែកទៅស្រុកត្បូងឃ្មុំ។ដល់កន្លែងគ្រោះថ្នាក់ខាងលើ បានបុកជាមួយត្រាក់ទ័រសណ្តោងរ៉ឺម៉កគ្មានភ្លើងសញ្ញាបណ្តាលឱ្យមន្ត្រីនគរបាលរូបនោះស្លាប់នៅក្នុងរថយន្ត។
ចំណែកខាងត្រាក់ទ័របានដាច់រ៉ឺម៉កហើយតៃកុងត្រាក់ទ័រ បានបន្ថែមល្បឿនទៅមុខចម្ងាយប្រមាណ៥០០ ម៉ែត្ររួចទុកត្រាក់ទ័រចោលហើយបានគេចខ្លួនបាត់៕