ព័ត៌មានសន្តិសុខសង្គម

ឃាត់ស្ត្រីម្នាក់ រឿងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដោយខុសច្បាប់

កោះកុង៖ផ្នែកជំនាញអនុវត្តដីកាបានឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរបស់រដ្ឋជាអចលនទ្រព្យដោយខុសច្បាប់។
សមត្ថកិច្ចខេត្តកោះកុងបានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២បានឃាត់ខ្លួនស្ត្រីម្នាក់ករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់។ ជនត្រូវចោទឈ្មោះ ឆៃ គឺមធុច ភេទស្រីអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកវរសេនីយ៍ឯកឆឹង វាសនា ស្នងការរងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងជំនាញ ចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៧៦២ ត.ព/២០២២ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
ដីកានេះចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង នៅម្តុំផ្ទះចម្ការ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅស្រុកថ្មបាំង ខេត្តកោះកុង។ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *