ព័ត៌មានសន្តិសុខសង្គម

បញ្ជូនប្រុសស្រី៩នាក់ ករណីលេងល្បែងស៊ីសងទៅតុលាការ

ភ្នំពេញ៖នគរបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៩ ខែឧសភាបានបញ្ជូនមនុស្សប្រុសស្រី៩នាក់ចំណោម១៤នាក់ករណីលេងល្បែងស៊ីសងទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបក្រុមអ្នកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងប្រភេទ ប៉ក់បៀរស៊ីគូថៃនៅបន្ទប់ផ្ទះជួលក្បែរផ្សាររតនៈផ្លាសារបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចម្ការមនហើយបានឃាត់ខ្លួនចំនួន១៤នាក់។
បន្ទាប់ពីនោះក៏បានដកហូតវត្ថុតាង ពាក់ព័ន្ធបទល្មើសមួយចំនួននិងនាំខ្លួនអ្នកលេងល្បែងទាំងនេះទៅនគរបាលរាជធានីភ្នំពេញដើម្បីសាកសួរ។ក្រោយមកមនុស្ស៥នាក់បានដោះលែង។ចំណែក៩នាក់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *