ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បើករថយន្តបុករះម៉ូតូ២គ្រឿង និងរថយន្ត១គ្រឿង បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល៥នាក់

កំពត៖បុរសម្នាក់បើករថយន្តបុករះម៉ូតូ២គ្រឿងនិងរថយ១គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រី ស្លាប់និងរបួសធ្ងន់ស្រាលចំនួន៥នាក់នៅលើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកំពង់ត្រាចទី១ ស្រុកកំពង់ត្រាចកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
មន្ត្រីនគរបាលចរាចរណ៍ ស្រុកកំពង់ត្រាចបានឱ្យដឹងថា ជនរងគ្រោះក្នុងករណីនេះឈ្មោះភិន ណារ៉ា អាយុ ៣៨ឆ្នាំ របួសធ្ងន់,ឈ្មោះគូន យ៉ាន ភេទស្រី អាយុ ៣៦ឆ្នាំ ស្លាប់,ឈ្មោះគុញ រតនា អាយុ ៥ឆ្នាំ របួសស្រាល,ឈ្មោះគុញ ជួអៀន ភេទស្រី អាយុ ៣ឆ្នាំ រងរបួសស្រាល។
ទាំង៤នាក់ជាគ្រួសារតែមួយទីលំនៅភូមិបឹងធំខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ ឈ្មោះស៊ាង សារ៉ន អាយុ ៣៧ឆ្នាំនៅភូមិដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត បានស្លាប់ ។ ចំណែកអ្នកបើករថយន្តបង្កឈ្មោះសាំង ឃី អាយុ ៤១ឆ្នាំនៅភូមិអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
មន្ត្រីដដែលបានបន្តថា ដំបូងគេឃើញបុរសម្នាក់បានបើករថយន្តផ្លាកលេខភ្នំពេញ2BK-4413 យ៉ាងលឿនលើផ្លូវទៅរមណីយដ្ឋានភ្នំកំពង់ត្រាច។ លុះមកដល់កន្លែងកើតហេតុ រថយន្តបានជ្រុលបុកម៉ូតូ១គ្រឿងម៉ាកហុងដាផ្លា កលេខកំពត1S.7392 ធ្វើដំណើរដោយមនុស្ស៤នាក់បណ្តាលឱ្យដេកដួលរដូករណែលលើផ្លូវ។
ដោយព្យាយាមបើករត់គេច រថយន្តក៏បុកម៉ូតូ១គ្រឿងទៀត អ្នកបើកបរម៉ូតូបានស្លាប់។ ក្នុងស្ថានភាពបាត់ម្ចាស់ការ រថយន្តក៏រេចង្កូតទៅបុករថយន្តម៉ាកកាមរី១គ្រឿងទៀតទើបរថយន្តបង្កក្រឡាប់ដោយខ្លួនឯងតែម្តង។ ជាមួយហេតុការណ៍ដ៏រន្ធត់នេះ សមត្ថកិច្ចឃាត់ខ្លួនបុរសបើករថយន្តបង្កនាំយកទៅសាកសួរដើម្បីចាត់ការតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *