ព័ត៌មានសន្តិសុខសង្គម

រថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឱ្យស្លាប់៦នាក់ និងរបួស១៧នាក់

(សៀមរាប)៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានករណីរថយន្តធ្លាក់ពីលើភ្នំគូលែន បណ្ដាលឲ្យមនុស្សចំនួន៦នាក់ស្លាប់ (ស្រី២នាក់) និងអ្នករងរបួស១៧នាក់ ស្រី១១នាក់។

មន្រ្តីនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ ចេញពីផ្លូវ ដែលមានចំណោទខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់៦នាក់ និងរបួស១៧នាក់។

ក្រោយកើតហេតុ កម្លាំងនគរបាលបានទៅជួយអន្តរាគមន៍ភ្លាមៗ និងបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *